ព្រលឹងនៃសម័យនេះ
ក្នុងសម័យកាលនីមួយៗ មានទស្សនវិជ្ជា គោលគំនិតនិងគោលតម្លៃរបស់ខ្លួន ដែលជះឥទ្ធិពលមកលើវប្បធម៌ ដែលជា “ព្រលឹងនៃសម័យកាលនោះ”។ ទន្ទឹមនឹងនោះ មានមនុស្សកាន់តែច្រើនឡើងៗ ទទួលយកនូវទស្សនវិជ្ជា គោលគំនិត និងគោលតម្លៃនៃសម័យកាលនោះ ហើយវាក៏បានបំពេរឲ្យយើងលង់លក់ ជាមួយពួកគេ តាមផ្លូវសីលធម៌ ជាហេតុបណ្តាលឲ្យយើងទទួលយកគោលតម្លៃរបស់សង្គមនោះ បន្តិចម្តងៗ។
សាវ័កប៉ុលបានហៅបរិយាកាសសង្គមដែលពុករលួយនេះថា “របៀបរបស់លោកិយ”។ ក្នុងការបកស្រាយអំពីជីវិត ដែលគ្រីស្ទបរិស័ទនៅក្រុងអេភេសូរមាន មុនពេលពួកគេទទួលជឿព្រះគ្រីស្ទ សាវ័កប៉ុលសរសេរថា ពីដើម ពួកគេ “ក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ” ជាការដែលពួកគេ “បានប្រព្រឹត្ត តាមរបៀបលោកិយនេះ”(អេភេសូរ ២:១-២)។ ការប្រព្រឹត្តតាមរបៀបលោកិយ ជាការប្រព្រឹត្តតាមការលួងលោម ឬតាមគំនាបរបស់លោកិយ ដែលជាប្រព័ន្ធនៃគោលតម្លៃ និងគោលគំនិត ដែលអារក្សសាតាំងបានបណ្តាចិត្ត ដើម្បីកុំឲ្យមនុស្សរស់នៅ ដោយពឹងផ្អែកទៅលើព្រះ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងរស់នៅក្នុងលោកិយ(យ៉ូហាន ១៧:១៥) ដូចនេះ យើងស្ទើរតែមិនអាចគេចចេញពីឥទ្ធិពលរបស់លោកិយបានឡើយ។ តែទ្រង់បានប្រទាននូវព្រះបន្ទូលទ្រង់ ដល់យើងរាល់គ្នា ដើម្បីឲ្យបានជ្រួតជ្រាបចូល ក្នុងផ្នត់គំនិតរបស់យើង ប្រយោជន៍កុំឲ្យយើងត្រាប់តាមលោកិយឡើយ(រ៉ូម ១២:១-២)។ ផ្ទុយទៅវិញ ព្រះទ្រង់ជួយឲ្យយើងដើរក្នុងពន្លឺទ្រង់(អេភេសូរ ៥:៨) ក្នុងព្រះវិញ្ញាណ(កាឡាទី ៥:២៥) ក្នុងសេចក្តីស្រឡាញ់(អេភេសូរ ៥:២) ក្នុងសេចក្តីពិត(៣យ៉ូហាន ៤) និងក្នុងព្រះគ្រីស្ទ(កូល៉ុស ២:៦)។
ពេលយើងដើរ…
ជីវិតដែលគាប់ ព្រះទ័យព្រះ
ក្នុងឆ្នាំ ២០១០ ខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ បានធ្វើពិធីខួបកំណើតទី៩០ ជូនលោកឪពុកយើង។ យើងបានបើកចំហរឲ្យមនុស្សគ្រប់គ្នាចូលរួម ដោយមានភោជនីយហារដ៏ឆ្ងាញ់ពិសារ និងការប្រកបគ្នាផង។ នៅក្នុងបន្ទប់ទទួលភ្ញៀវ ក្រុមគ្រួសារ និងមិត្តភ័ក្រទាំងឡាយបានយកឧបករណ៍ភ្លេងផ្សេងៗមកប្រគុំតន្រ្តី ដោយខ្លះលេងបង់ហ្សូ ខ្លះដេញហ្គីតា ខ្លះដេញម៉ង់ដូលីន ខ្លះកូតវីយ៉ូឡុង ខ្លះលេងបាស់ ខ្លះទះស្គរអៀរឡង់ ហើយច្រៀងសប្បាយ ពេញមួយពេលរសៀលថ្ងៃនោះ។ យើងបានរៀបចំនំខួបកំណើតយ៉ាងធំ ដែលមានសរសេរអក្សរពីលើថា “ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា(ទំនុកដំកើង ១១២:១)។ រីករាយថ្ងៃខួបកំណើតលើកទី ៩០ លោកប៉ា”។
ក្រោយមក នៅពេលដែលខ្ញុំស្វែងយល់អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ជំពូក ១១២ ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ព្រោះបទគម្ពីរនេះ ហាក់ដូចជាបានពណ៌នាអំពីឪពុករបស់ខ្ញុំ ដែលបានដើរជាមួយព្រះរយៈពេលជាង ៥០ឆ្នាំ ហើយឥឡូវនេះ បានទៅសម្រាកនៅជាមួយទ្រង់។ ឪពុករបស់ខ្ញុំក៏ធ្លាប់មានការឈឺចិត្ត និងមានកំហុសផ្សេងៗផងដែរ ប៉ុន្តែ ជំនឿដ៏រឹងមាំរបស់គាត់ បាននាំឲ្យគាត់ទទួលព្រះពរជាច្រើន។ បទទំនុកដំកើងនេះ បានប្រាប់យើងថា ព្រះពរនឹងធ្លាក់មកលើអស់អ្នក ដែលកោតខ្លាចព្រះ ហើយត្រេកអរនឹងក្រឹត្យវិន័យរបស់ទ្រង់។ ពេលដែលយើងមានភាពស្មោះត្រង់ និងជំនឿយ៉ាងដូចនេះ ព្រះទ្រង់នឹងប្រទានពរដល់យើង ហើយថែមទាំងប្រទានពរដល់កូនចៅរបស់យើងទៀតផង(ខ.២)។
បទទំនុកដំកើងមួយនេះ កំពុងលើកទឹកចិត្តយើង ឲ្យបង្ហាញចេញនូវការកោតខ្លាចព្រះពីក្នុងចិត្ត ហើយបន្តធ្វើការសម្រេចចិត្តអរសប្បាយ នឹងគ្រប់ទាំងក្រឹត្យវិន័យរបស់ទ្រង់។…
មនុស្សថ្លង់ស្តាប់ឮ
ពេលដែលលោកថូម៉ាស ហ្គាលិនដេត(Thomas Gallandet) បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រះគម្ពីរ ក្នុងឆ្នាំ១៩១៤ គាត់ក៏មានផែនការចង់ធ្វើជាគ្រូអធិប្បាយ។ ទោះបីយ៉ាងណាក៏ដោយ ក្រោយមក គាត់ក៏បានទទួលការត្រាស់ហៅឲ្យបម្រើព្រះ តាមរបៀបផ្សេងវិញ នៅពេលដែលគាត់បានជួបក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឈ្មោះអាលីស(Alice) ដែលពិការត្រចៀក និងជាអ្នកជិតខាងរបស់គាត់។ លោកហ្កាលិនដេតបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ដោយប្រើឈើសរសេរអក្សរ នៅលើដី។
គាត់បានជួយក្មេងស្រីអាលីស ហើយការនេះក៏បានបណ្តាលចិត្តគាត់ឲ្យជួយអ្នកដទៃផងដែរ។ បន្ទាប់ពីបានប្រឹក្សាយោបលជាមួយអ្នកជំនាញមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងផ្នែកអប់រំអ្នកគថ្លង់ លោកក៏បានបង្កើតប្រព័ន្ធភាសាមួយបែប ដែលគេបានស្គាល់ជាទូទៅថា “ភាសាសញ្ញា”(គឺមនុស្សគរថ្លង់ប្រើដៃរបស់ខ្លួន ជាសញ្ញាសម្រាប់ទំនាក់ទំនង)។ ទីបំផុត គាត់ក៏បានបង្កើតសាលារៀនអាមេរិក សម្រាប់មនុស្សគថ្លង់។
សាលារៀនសម្រាប់មនុស្សគថ្លង់ ដែលលោកហ្កាលិនដេត(Gallandet) បានបង្កើត មានកម្មវិធីសិក្សារបស់គ្រីស្ទបរិស័ទ ដែលចែកចាយដំណឹងល្អ និងបង្រៀនព្រះគម្ពីរ។ គាត់បានឆ្លើយតបនឹងការត្រាស់ហៅឲ្យធ្វើជាគ្រូអធិប្បាយ ប៉ុន្តែ គឺអធិប្បាយដល់មនុស្សដ៏ពិសេសមួយក្រុម ដែលជាមនុស្សគរថ្លង់។ ចាប់តាំងពីពេលនោះមក ភាសាសញ្ញាក៏បានក្លាយជាមធ្យោបាយ ដែលគាត់ប្រើ ដើម្បីចែកចាយដំណឹងល្អដល់មនុស្សគរថ្លង់។
យើងក៏អាចចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ តាមរបៀបដែលពួកគេអាចយល់ផងដែរ គឺមិនខុសពីលោកហ្កាលិនដេតឡើយ។ ពុំនោះទេ “បើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន?”(រ៉ូម ១០:១៤)។ តើព្រះសព្វព្រះទ័យឲ្យយើងឈោងចាប់មនុស្សនៅជុំវិញយើង យ៉ាងដូចម្តេចខ្លះ?–Dennis Fisher
ហ៊ានប្រថុយ ដើម្បីព្រះសង្រ្គោះ
លោកដេសមិន ដូស(Desmon Dos) ជាពលទាហានដែលបានធ្វើឲ្យគ្រូបង្វឹក និងពួកទាហានរួមជំនាន់របស់គាត់ មានអារម្មណ៍រំខានជាខ្លាំង។ ដោយសារគាត់ជាអ្នកសន្តិភាពនិយម គាត់បានបដិសេធមិនព្រមកាន់កាំភ្លើងចូលក្នុងសមរភូមិឡើយ ហើយការនេះក៏បានធ្វើឲ្យដៃគូរបស់គាត់ មានការសង្ស័យអំពីភាពក្លាហានរបស់គាត់។ ក្នុងនាមជាពេទ្យទាហាន ដែលបានទទួលការហ្វឹកហាត់ គ្រីស្ទបរិស័ទដ៏ក្មេងវ័យម្នាក់នេះ មិនខ្លាចការប្រឈមមុខនឹងសង្រ្គាមឡើយ។ ប៉ុន្តែ គាត់មានគោលដៅសង្រ្គោះជីវិតមនុស្ស ដែលរងរបួសក្នុងចម្បំាងនោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក គេក៏លែងមានការសង្ស័យចំពោះភាពក្លាហានរបស់លោកដូសទៀត ពេលដែលកងពលរបស់គាត់ចូលប្រយុទ្ធក្នុងសង្រ្គាម។ នៅក្នុងសង្រ្គាមលោកលើកទី២ នៅកោះអូគីណាវ៉ា(Okinawa) គាត់បានរត់ឱនក្បាល កាត់កន្លែងដែលគ្រាប់កាំភ្លើងយន្តដែលកំពុងបាញ់រះ ដើម្បីអូសអ្នករបួស ចេញមករកកន្លែងមានសុវត្តិភាព។ គាត់បានអធិស្នានថា “ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានកម្លាំង ចូលទៅជួយទាហានឲ្យបានម្នាក់ទៀត”។ ទីបំផុត គាត់បានជួយអ្នករបួសបានរហូតដល់៧០នាក់ ដោយសែងពួកគេចុះពីលើភ្នំយឺតៗ មកទទួលព្យាបាលជាបន្ថែមទៀត។ ដោយសារការប្រឹងប្រែងនេះ លោកដេសម៉ុន ដូសក៏បានទទូលរង្វាន់មេដាយកិត្តិយស ដែលជាកិត្តិយសដ៏ខ្ពស់បំផុត ដែលប្រទេសរបស់គាត់អាចផ្តល់ឲ្យបាន។
ព្រះគម្ពីរក៏បានចែងផងដែរ អំពីគ្រីស្ទបរិស័ទ្ធម្នាក់ទៀត ដែលបានធ្វើការប្រថុយជីវិត ដើម្បីជួយអ្នកដទៃ។ លោកប៉ុលបានរៀបរាប់អំពីលោកអេបាប្រូឌីត នៅក្នុងសំបុត្ររបស់គាត់ថា “ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត”(ភីលីព ២:២៩-៣០) ។
នៅទូទាំងពិភពលោក សព្វថ្ងៃនេះ មានអ្នកជឿព្រះជាច្រើនហ៊ានប្រថុយជីវិត ដើម្បីធ្វើការថ្វាយព្រះគ្រីស្ទ។ សូមយើងអធិស្នាន សូមឲ្យព្រះនៃយើង ការពារពួកគេ…
លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌
ស្ថានភាពនៃការងារ នៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងសតវត្សទី១៩ ពិតជាមានភាពយ៉ាប់យឺនហួសប្រមាណ។ នៅពេលថ្ងៃ មានបុរស ស្រ្តី និងកុមារជាច្រើនបានទៅធ្វើការ ក្នុងរោងចក្រដែលមានគ្រោះថ្នាក់ជាច្រើន ហើយពេលយប់ ពួកគេត្រឡប់ទៅផ្ទះ ក្នុងសំណង់អាណាធិបតេយ្យដ៏កខ្វក់។ ថៅកែរោងចក្រជាច្រើន មិនសូវយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់កម្មករទេ។
ប៉ុន្តែ នៅសម័យនោះ ថៅកែក្រុមហ៊ុនស្ករសូកូឡាខាតបឺរី(Cadburys) មានមិនមានលក្ខណៈដូចចៅកែទាំងនេះទេ។ ក្នុងនាមជាគ្រីស្ទបរិស័ទនិកាយក្វេកខឺរ(Quaker) និងក្នុងនាមជាសហគ្រិន ដែលមានអំណោយទានខាងជំនួញ ពួកគេបានផ្តោតទៅលើ ការធ្វើឲ្យស្ថានភាពការងារ កាន់តែមានភាពល្អប្រសើរ សម្រាប់កម្មករទាំង២០០នាក់របស់ពួកគេ។ ក្រុមហ៊ុនខាតបឺរី បានសាងសង់រោងចក្រដែលមានលក្ខណៈសិល្បៈ ដែលបំពាក់ទៅដោយបន្ទប់ស្លៀកពាក់មានភ្លើងកំដៅ មានចង្រ្កានបាយ និងកន្លែងហាត់ប្រាណ។ ហើយដើម្បីបំពេញសេចក្តីត្រូវការខាងវិញ្ញាណរបស់កម្មករ ពួកគេបានឲ្យកម្មករទាំងនោះ សិក្សាព្រះគម្ពីររួមគ្នា មុនពេលចាប់ផ្តើមធ្វើការ នៅថ្ងៃនីមួយៗ។
បទគម្ពីរកូល៉ុស ៤:១ បានប្រាប់យើងថា “ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបម្រើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ”។ ជាការពិតណាស់ ក្រុមហ៊ុនខាតបឺរី បានព្យាយាមផ្តល់ឲ្យនូវភាពយុត្តិធម៌ និងត្រឹមត្រូវ ដល់និយោជិតរបស់ខ្លួន។ ប៉ុន្តែ ដោយសារពួកគេចង់ផ្គាប់ចិត្តព្រះ នោះពួកគេបានបោះជំហានលើសពីនេះទៅទៀត ដោយបំពេញសេចក្តីត្រូវការ ទាំងខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណរបស់កម្មករផងដែរ។
ទោះបីជាយើងប្រហែលមិនមែនជាម្ចាស់ក្រុមហ៊ុនក៏ដោយ ក៏យើងតែងតែមានទំនាក់ទំនងជាមួយមនុស្សផ្សេងៗ ជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នកជឿព្រះ…
នាវាទីតានីច ទី២
លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បានទិញទូក ដែលមានបណ្តោយ៥ម៉ែត្រ សម្រាប់ស្ទូចត្រី និងធ្វើដំណើរកំសាន្ត។ គាត់មិនជឿលើអបីជំនឿទេ បានជាគាត់ដាក់ឈ្មោះឲ្យទូករបស់គាត់ថា ទីតានិក ទី២(Titanic II) គឺដាក់ឈ្មោះតាមកប៉ាល់ដ៏ប្រណិតដែលមានវាសនាអាក្រក់ ពេលបុកនឹងផ្ទាំងទឹកកកអណ្តែត ក្នុងសមុទ្រ ហើយក៏បានលិច ក្នុងឆ្នាំ១៩១២។ ទូករបស់គាត់បានចេញដំណើរយ៉ាងរលូនជាលើកដំបូង ពីកំពង់ផែនៅក្រុងដរសិត(Dorset) ប្រទេសអង់គ្លេស។ ប៉ុន្តែ នៅពេលលោកវីលឃីនសុន ធ្វើដំណើរវិលត្រឡប់មកវិញ ទឹកក៏បានចាប់ផ្តើមចូលក្នុងទូកគាត់។ មិនយូរប៉ុន្មាន គាត់ក៏តោងបង្កាន់ដៃទូកជាប់ ដើម្បីរង់ចាំឲ្យគេមកសង្រ្គោះ។ ក្រោយមក លោកវីលឃីនសុនក៏បានប្រាប់អ្នកយកពត៌មានថា “ខ្ញុំមានការអៀនខ្មាសបន្តិច ហើយឆ្អែតចិត្តនឹងមនុស្សដែលចេះតែសួរខ្ញុំថា តើទូកនោះបានបុកនឹងផ្ទាំងទឹកកកអណ្តែតទឹកឬ បានជាវាលិចអញ្ចឹង?” ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏បាននិយាយផងដែរថា “ទូកនោះមិនមែនជាទូកធំទេ។ ខ្ញុំគិតថា សូម្បីតែដុំទឹកកក១ដុំតូច ក៏អាចធ្វើឲ្យវាលិចបានដែរ!”
រឿងទូកទីតានីច ទី២ មានលក្ខណៈកំប្លែងបន្តិច។ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតដល់នាវាទីតានីច ដើម និងគិតអំពីគ្រោះថ្នាក់ ដែលកើតឡើងពីការទុកចិត្តខុស។ ពួកអ្នកសាងសង់នាវាដ៏ធំនោះ បានជឿជាក់មួយរយភាគរយថា គ្មានអ្វីអាចធ្វើឲ្យនាវារបស់ពួកគេលិចបានឡើយ។ ប៉ុន្តែ ពួកគេបានគិតខុសហើយ! ហោរាយេរេមាបានរំឭកយើងថា “ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា”(យេរេមា ១៧:៥)។
យើងរាល់គ្នាតែងជួបការល្បួង…
វិមានពោត
គេបានដាក់តាំងពិពណ៌ផ្ទាំងគំនូរដ៏ស្រស់ស្អាត នៅលើជញ្ជាំងនៃវិមានពោត មីឆែល(Mitchell) ជារៀងរាល់ឆ្នាំ។ រូបភាពដ៏ស្រស់ស្អាតមានដូចជា រូបសត្វស្លាបដែលហើរលើអាកាស រូបរទេះខន់នេសស្តូហ្កា(Conesto-ga) ដែលមានកង់បួនដែលកំពុងឆ្ពោះទៅទិសខាងលិច រូបត្រសាលនៃជនជាតិដើមរបស់អាមេរិក និងរូបភាពជនបទផ្សេងៗទៀត។ ផ្ទាំងគំនូរទាំងនេះ មានលក្ខណៈពិសេសម្យ៉ាង ទោះជាវាបានកើតឡើងពីការយកផ្លែពោត គ្រាប់ធញ្ញជាតិ និងស្មៅ មកតម្រៀបចូលគ្នាក៏ដោយ។ រៀងរាល់មួយឆ្នាំម្តង គេបានយកផ្ទាំងរូបភាពផ្សេងមកជំនួសរូបទាំងនោះ ស្របតាមប្រធានបទថ្មី ដោយសារហេតុផលផ្សេងៗ ហើយក៏ដោយសារសត្វស្លាបដែលឃ្លាន បានមកចឹកស៊ីគ្រាប់ពោត និងគ្រាប់ធញ្ញជាតិក្នុងផ្ទាំងរូបទាំងនោះផងដែរ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះបន្ទូលរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីរឿងសត្វហើរលើអាកាស និងគ្រាប់ពូជ យ៉ាងដូចនេះថា “ចូរស្តាប់ចុះ! មើល មានអ្នកព្រោះពូជម្នាក់ព្រោះ។ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី”(ម៉ាកុស ៤:៣-៤)។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅក្នុងកន្លែងមានថ្ម និងក្នុងបន្លា ធ្វើឲ្យវាមិនកើតផលសោះ(ខ.៥-៧)។ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចម្រើនកាន់តែច្រើនឡើង (ខ.៨)។
ព្រះយេស៊ូវបានពន្យល់ថា ពួកអ្នកតាមដើរផ្លូវ កាលគេឮព្រះបន្ទូលព្រះ “នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម”(ខ.១៥)។ អារក្សស្អប់ដំណឹងល្អ ហើយក៏ខំរកវិធីធ្វើយ៉ាងណា កុំឲ្យមនុស្សបានជឿដំណឹងល្អ។ ចំពោះអ្នកដែលបានឮដំណឹងល្អហើយ ជាញឹកញាប់ វាធ្វើឲ្យពួកគេពន្យារពេល មិនព្រមសម្រេចចិត្ត រួចក៏ភ្លេចអ្វីដែលពួកគេបានឮនោះ។ ដើម្បីជម្នះបញ្ហានេះ ពេលយើងធ្វើទីបន្ទាល់ពីព្រះគ្រីស្ទ យើងគួរតែអធិស្ឋានទូលសូមព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះបន្ទូលទ្រង់ចាក់ឫស ក្នុងចិត្តដែលបានបើកចំហរទទួលព្រះបន្ទូល។…
ការជួយឲ្យឆ្លងឧបសគ្គរួច
កាលកូនស្រីរបស់ខ្ញុំ ដេប៊ី(Debbie)នៅតូច នាងបានចូលរៀនរបាំបាឡេ។ មានការហាត់រាំមួយបែប ដែលតម្រូវឲ្យនាងលោតរំលងកំរាលរមូលមួយដុំ។ ក្នុងការព្យាយាមជាលើកទី១ នាងក៏បានលោតប៉ះកំរាលមួយដុំនោះ ហើយថយមកវិញ។ នាងបានអង្គុយនៅលើកំរាលឥដ្ឋ មួយស្របក់ ដោយស្រឡាំងកាំង ហើយនាងក៏ចាប់ផ្តើមយំ។ រំពេចនោះ ខ្ញុំក៏ប្រញាប់លើកនាងឲ្យក្រោកឡើង ហើយនិយាយលួងនាង។ បន្ទាប់មក ខ្ញុំក៏កាន់ដៃនាង ហើយរត់ទៅជាមួយនាង រហូតទាល់តែនាងអាចលោតរំលងកំរាលមួយដុំនោះ ដោយជោគជ័យ។ ដូចនេះ ដេប៊ីត្រូវការការលើកទឺកចិត្តពីខ្ញុំ ដើម្បីផ្លោះឧបសគ្គ ដែលនៅពីមុខនាង។
ខណៈដែលលោកយ៉ូហាន-ម៉ាកុស កំពុងធ្វើការជាមួយលោកប៉ុល ក្នុងដំណើរបេសកកម្មលើកទី១ គាត់បានជួបប្រទះឧបស័គ្គដ៏ធំមួយ ក្នុងដំណើរនោះ។ ពេលគាត់ជួបការលំបាកកាន់តែខ្លាំង នៅតាមផ្លូវ គាត់ក៏បោះបង់ការងារចោល។ ក្រោយមក លោកបាណាបាសក៏បានព្យាយាមរាប់បញ្ចូលលោកម៉ាកុស ក្នុងដំណើរបេសកម្មជាលើកទី២របស់ប៉ុល ហើយការប្រកែកគ្នាក៏កើតមានឡើង។ លោកបាណាបាសចង់ផ្តល់ឱកាសលើកទី២ដល់លោកម៉ាកុស ប៉ុន្តែ សាវ័កប៉ុលមិនមានទំនុកចិត្តចំពោះគាត់ទៀតទេ។ ទីបំផុត ពួកគេក៏បានចែកគ្នាជាពីរក្រុម ដែលក្នុងនោះ លោកបាណាបាសក៏បាននាំលោកម៉ាកុសទៅជាមួយ ក្នុងដំណើរបេសកកម្មរបស់ខ្លួន(កិច្ចការ ១៥:៣៦-៣៩)។
ព្រះគម្ពីរមិនបានចែងអំពីការឆ្លើយតបរបស់យ៉ូហាន-ម៉ាកុសយ៉ាងណាទេ នៅពេលដែលលោកបាណាបាសបានជួយឲ្យគាត់ឆ្លងឧបសគ្គនៃការងារបម្រើព្រះ។ តែយ៉ាងណាក៏ដោយ គាត់ប្រាកដជាបានឆ្លងកាត់ឧបសគ្គនោះរួចហើយ បានជាក្រោយមក លោកប៉ុលបានសរសេរថា យ៉ូហាន-ម៉ាកុស “មានប្រយោជន៍ក្នុងការងារខ្ញុំ” (២ធីម៉ូថេ ៤:១១)។
ពេលយើងឃើញអ្នកជឿណាម្នាក់កំពុងជួបបរាជ័យ យើងគួរតែផ្តល់ជំនួយដល់គាត់។ តើលោកអ្នកដឹងថា មានអ្នកណាខ្លះ ដែលកំពុងត្រូវការជំនួយរបស់អ្នក…
ថ្ងៃដែលគេមិនដឹង
នៅឆ្នាំ១៦៦៦ មានមនុស្សជាច្រើននៅទីក្រុងឡុង បានយល់ថា ឆ្នាំនោះជាឆ្នាំដែលព្រះយេស៊ូវនឹងយាងមកវិញ ជាលើកទីពីរ។ អ្នកដែលងប់ចិត្តនឹងការថ្លែងទំនាយ បានបូករយៈពេល១០០០ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែមពីលើរយៈពេល៦៦៦ឆ្នាំ (ដែលលេខ៦៦៦ជាលេខរបស់អាទទឹងព្រះគ្រីស្ទ) ហើយពួកគេក៏រកបានលេខឆ្នាំ១៦៦៦ថា ជាឆ្នាំដែលទ្រងនឹងយាងមកវិញម្តងទៀត។
អ្នកនៅទីក្រុងឡុងយល់ថា ពិភពលោកហាក់ដូចជាជិតរលាយមែន ពេលដែលក្នុងឆ្នាំ១៦៦៥ មានជម្ងឺរាតត្បាតមួយ បានលេបត្របាក់ជីវិតមនុស្សមួយសែននាក់ នៅទីក្រុងឡុង។ បន្ទាប់មក នៅខែកញ្ញាឆ្នាំ ១៦៦៦ មានអគ្គីភ័យឆាបឆេះផ្ទះរាប់ម៉ឺនខ្នង។ ពេលនោះ អ្នកខ្លះឆ្ងល់ថា តើពេលនេះ មិនមែនជាពេលចុងបញ្ចប់នៃលោកិយ តាមបទទំនាយនៃព្រះគម្ពីរទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏បានកន្លងផុតទៅ ហើយមនុស្សក៏បន្តរស់នៅជាធម្មតា នៅលើផែនដីដូចកាលពីមុនទៀត។
សូម្បីតែនៅសម័យយើងនេះ ក៏មានអ្នកដែលថ្លែងទំនាយ អំពីថ្ងៃដែលផែនដីត្រូវបញ្ចប់ផងដែរ។ ពេលដែលគេថ្លែងទំនាយ អំពីកាលបរិច្ឆេទនោះម្តងៗ សារពត៌មានបានផ្សព្វផ្សាយអំពីភាពរំជើបរំជួល ប៉ុន្តែ នៅទីបំផុត កាលបរិច្ឆេទដែលគេបានទាយទុកនោះ ក៏បានកន្លងផុតទៅ។
តាមប្រាជ្ញារបស់ព្រះ ទ្រង់បានលាក់ទុកពេលកំណត់នៃការយាងមកវិញនៃព្រះគ្រីស្ទ មិនឲ្យយើងដឹងឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលហើយថា “ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។ ការទន្ទឹងរង់ចាំការយាងមកវិញនៃព្រះគ្រីស្ទ បានជួយឲ្យគ្រីស្ទបរិស័ទមានចិត្តឆេះឆួល ក្នុងការងារបម្រើព្រះ និងមានការរីកលូតលាស់ខាងវិញ្ញាណ នៅគ្រប់សម័យកាល…
ខ្ញុំទើបតែបានឃើញព្រះយេស៊ូវ
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានបាត់បង់ការងារ ដែលជាវិជ្ជាជីវៈដែលខ្ញុំបានជ្រើសរើស ដោយសារតែខ្ញុំមិនអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។ ហេតុនេះហើយ ខ្ញុំក៏បានទៅធ្វើការងារពីរផ្សេងគ្នា ដែលមានប្រាក់ចំណូលតិចជាងមុន ដើម្បីបំពេញសេចក្តីត្រូវការក្នុងគ្រួសារ។ ប៉ុន្តែ ខ្ញុំនៅតែពិបាករកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ សម្រាប់ការចំណាយប្រចាំខែ។
បន្ទាប់មក ខ្ញុំក៏បានទាក់ទងលោកយ៉ូអែល(Joel) និងលោកដេវ(Dave) ដែលសុទ្ធតែជាមិត្តភ័ក្ររបស់ខ្ញុំកាលពីមុន។ លោកយ៉ូអែលបានក្លាយជាគ្រូគង្វាល នៃពួកជំនុំមួយកន្លែង ដែលកំពុងមានការលូតលាស់ នៅតំបន់ជាងក្រុង។ លោកដេវបានក្លាយជាបេសកជនក្រៅប្រទេស ប៉ុន្តែ កាលនោះ គាត់កំពុងមកលេងសហរដ្ឋអាមេរិក។ អ្នកទាំងពីរ ក៏បានដឹងអំពីការលំបាករបស់ខ្ញុំ ហើយក៏បានផ្តល់ប្រាក់កាសឲ្យខ្ញុំ ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះ។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលខ្ញុំគិតអំពីអំពើល្អរបស់ពួកគេ ខ្ញុំបានប្រាប់ខ្លួនឯងថា “ខ្ញុំទើបតែបានឃើញព្រះយេស៊ូវគ្រីស្ទ!”
ជួនកាល អ្នកដទៃក៏អាចមើលឃើញទ្រង់ នៅក្នុងយើង ដូចដែលខ្ញុំបានឃើញទ្រង់ នៅក្នុងមិត្តភ័ក្ររបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍អំពី “ព្រះគ្រីស្ទ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម”(កូល៉ុស ១:២៧)។ គាត់បានសារភាពថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ ហើយគាត់ក៏បានដឹងផងដែរថា ស្ថានភាពផ្សេងៗដែលយើងជួបប្រទះ អាចជាឱកាស សម្រាប់ “ឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ”(២កូរិនថូស ៤:១០)។
តើអ្នកដឹងថា មាននរណាម្នាក់កំពុងមានការពិបាក ដោយសារបន្ទុកខាងសាច់ឈាម ឬផ្នែកហិរញ្ញវត្ថុឬទេ? បើអញ្ចឹងមែន…